Categories

Archives

Meta

លោកអ៊ិច ចន្ថា មេក្រុម អិន.អេស បញ្ជប់ជីវិត…

Posted April 7th, 2008 by Phun Bandith
Categories: Wedding

ទៅបាត់មួយទៀតហើយពួកម៉ាកខ្ញុំ…ហ៊ិក ហ៊ិក… :-( …. អេកុំឃើញចំណងជើងចឹងថា គាត់ចេតរ៉ូយណា ។ ចំណងជើងខាងលើហ្នឹង​គ្រាន់តែខ្ញុំ ពញ្ញាក់អារម្មណ៍តែប៉ុណ្ណោះ តាមពិតគាត់មានទៅណា គឺគាត់ “បញ្ចប់ជីវិត…ជាកំលោះ” តែប៉ុណ្ណោះ។ ឮគេថាប្រុសៗយើង តាបានការហើយដូចជាប់ទ្រុងចឹង….ខ្ញុំសួរអ្នកបានការច្រើនអ្នកមកហើយ ចំលើយសុទ្ធតែស្រដៀងគ្នាទាំងអស់ មិនថាតែជនជាតិណាទេ ដូចតែគ្នាហ្នឹង ព្រោះកាលពីប៉ុន្មានថ្ងៃមុននេះពេលធ្វើដំណើរកំសាន្តមើលទីក្រុងតូក្យូ មាន Guide ជនជាតិជប៉ុនម្នាក់គឺ លោក Mayata គាត់ក៍បាននិយាយដែរថា… ” My wife is the most power person in my family. I can work, earn money but I have no right to use it. I have to put it into a bank where you can put easily but can not take it back easily… (my wife). I’m a miserable husband now!!” ហាហាហា….ចឹងបានតាថាកំសត់។ ចង់ឆ្ងល់ ចុះម៉េចក៍មួយៗចង់អាម៉េសចុះ?? ចាំខ្ញុំសាកខ្លួនឯងទៅមើលចាំប្រាប់។ ទៅចុះណាពួកម៉ាកណា…ម៉េចៗប្រាប់គ្នាផងទុកគ្នាវ៉ើយ ចាំគ្នាទៅតាមក្រោយ :-D។

កាលពីថ្ងៃសៅរ៍ ទី០៥ខែ មេសានេះឯងដែរលចន្ថាបានរៀប អាពាហ៍ពិពាហ៍ជាមួយ កញ្ញាចាន់ធឿន (អូហ៍..មិនមែនទេ គួរតែហៅថា អ្នកស្រី ចាន់ធឿនវិញ)។ គួរឲ្យសោកស្តាយណាស់ដែលការមិត្តភិក្តជិតស្និតទាំងមូលខ្ញុំមិនបានទៅចូលរួម។ គេបានហៅខ្ញុំកំដរការ​គេដែរប៉ុន្តែ ខ្ញុំត្រូវមកជប៉ុននេះតាំងពីង៉ៃ ០១ មកម្លេះ តែមិនអីទេ ថ្ងៃរៀបអាពាហ៍ពិពាហ៍គេ ខ្ញុំបាន Call ទៅជូនពរគេក្តៅៗតែម្តង ខណៈ​គេកំពុងឈរទទួលភ្ញៀវក្នុងរោងការនោះ។

ខាងក្រោមនេះជារូបភាពមួយចំនួនដែលស្រីម៉ុមបានផ្ញើឲ្យខ្ញុំ សូមតាមដានសកម្មភាពខ្លះដូចតទៅ៖


កូនកំលោះឡូយដែរតើដល់តែងចឹងទៅ មិនមែនចេះតែផាពួកម៉ាកឯងទេ គាត់រាងស្វិតបន្តិចហើយ :-D


លើដៃពីរហ្នឹងមានន័យថាអាម៉េចហ្នឹងកូនក្រមុំ??


ពីឆ្វេងទៅស្តាំ កូនក្រមុំ(លើកដៃពីរទៀត..), ភក្តី និងស្រីម៉ុម(ឆ្លៀតហ្នឹងគេបានម៉ាប៉ុស្តិ៍ពីរដែរ…)


បានការចឹងមើលគាត់អាញឹមឲ្យខ្ជឹបតាម៉ង


ខ្ញុំដឹងថាគាត់ប្រុងធើអី ហេហេហេ… :-D


ចុមឆែប…ក្បាច់អឺរ៉ុបទៀត…យ៉ាហ៊ីនេះបានថាអស្ចារ្យ???

 

 

ថតបទ ” ៣ខែ ១០ថ្ងៃ” នៅសាលាតិចណូ

Posted April 5th, 2008 by Phun Bandith
Categories: សកម្មភាពថត

មុនឡើងយន្តហោះមកជប៉ុននេះ (២៩-០៣-២០០៨) ខ្ញុំបានឆ្លៀតទៅថតលេងហ្គីតាមួយឈុតឲ្យ អិន.អេស ក្នុងបទរបស់ សុភ័ក្រ ដែលមានចំណងជើងថា “៣ខែ ១០ថ្ងៃ”។ បទនេះត្រូវបានថតនៅ សាលាតិចណូ។ មិនមានឈុតអ្វីច្រើនទេសំរាប់ខ្ញុំ គ្រាន់តែកាន់ហ្គីតា​លេងជាមួយ សុភ័ក្រ ដែលកំពុងច្រៀងប៉ុណ្ណោះឯង (តែអត់មានបានដាក់រូបកំពុងលេងហ្គីតានៅទីនេះទេ)។ នៅប្រហែលជាមិនប៉ុន្មាន បទទៀតទេសំរាប់អាល់ប៊ុមទីពីនេះហ្នឹងរួចរាល់ហើយ ហើយឆាប់នឹងមានលើទីផ្សាដែរ។ តាមពិតទៅថ្ងៃនោះ​ខ្ញុំកំពុងតែរាំសប្បាយនៅ IFL ផងព្រោះជាថ្ងៃ គេជប់លៀងអបអរ ពិធីបុណ្យចូលឆ្នាំ ដែល IFL ឧស្សាហ៍ធ្វើរាល់ឆ្នាំ (IFL Culture Day)។ ដាច់រាំខ្ញុំអស់អាល៉ីង!! តែបន្ទាប់ពីថតប្លង់ហ្នឹងរួចក៍ប្រ៉ែន ម៉ោ IFL រាំទៀត​ ហេហេហេ…. :-p


វណ្ណារ៉ា អ្នកកាន់កាម៉េរ៉ា គាត់ហ្នឹងបើដើរតួកំប្លែងដូចសមជាង


រៀបចំកាម៉េរាមុនថត


ចន្ថា កំពុងពន្យល់ពីប្លង់ដែលត្រូវថត


អន្ទិតភ័ក្រ មើលមុខ…មិនចង់ផាទេខ្ញុំគ្នាឯង ហាហាហា… :-D


កញ្ញម្នាក់នៅពីមុខគេហ្នឹងស្អាតទេ?? Cute…


ចុងក្រោយនេះគឺខ្ញុំ និងសុក័ក្រ (ស្តាយ៍ ដៃពីរ…)

“សម្រែកព្រៃឈើ” អាល់ប៊ុមថ្មី ដើម្បីផែនដីគ្មានការបំផ្លាញព្រៃឈើ

Posted April 1st, 2008 by Phun Bandith
Categories: អាល់ប៊ុមសម្រែកព្រៃឈើ

ដោយគ្រាន់តែបានអានចំណងជើង ខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងយល់ថាអាល់ប៊ុមនេះមានបទចម្រៀងណា ជាបទទីមួយសំរាប់​អាល់ប៊ុម។ សម្រែកព្រៃឈើ ជាចំណងជើងសំរាប់អាល់ប៊ុមទីពីរនេះរបស់ក្រុម អិន.អេស។ ជាអាល់ប៊ុមដែល ច្រៀងដើម្បីព្រៃឈើរបស់​យើងដែលកំពុងតែវិនាសទៅបន្តិចម្តងៗ បើយើងរាល់គ្នាគ្មានវិធានការច្បាស់លាស់ និងម៉ឹងម៉ាត់។

បទនេះបានសារស័ព្ទស្រែកអង្វរសុំ របស់ក្រុមអិន.អេស ដើម្បីអង្វរឲ្យជនរួមជាតិខ្មែរទាំងអស់ជួយគ្នាឡើងប្រឹងថែរ ប្រឹងដាំដើមឈើ​ឡើងវិញ។ ព្រៃឈើជាអាយុជិវិតរបស់យើងរាល់គ្នា បំផ្លាញេព្រៃឈើដូចជាយើងបំផ្លាញខ្លួនឯងដូច្នេះដែរ។
ក្រៅពីបទ “សម្រៀកព្រៃឈើ” នេះ នៅក្នុងអាល់ប៊ុមថ្មីរបស់ អិន.អេស មានបទពិរោះៗ ជាំច្រើនទៀតដែលលាយគ្នាទៅដោយ មនោសច្ចេតនា ពិរោះ នៃសេ្នហាគ្រប់រសជាតិ។ អាល់ប៊ុមទីថ្មីនេះ និងចេញលើទៅផ្សាឆាប់ៗ ខាងមុខនេះហើយ សូមប្រិយមិត្តដែល ធ្លាប់តែគាំទ្រក្រុម អិន.អេស ដែលជាក្រុមចម្រៀង និពន្ធបទថ្មីៗដោយខ្លួនឯង មេត្តាចូលរួមគាំទ្រឲ្យបានច្រើន។

គំរបស៊ីឌី អាល់ប៊ុម “សម្រែកព្រៃឈើ”

បទដែលមាននៅក្នុងអាល់ប៊ុមថ្មីនេះគឺ ៖

១. សម្រែកព្រៃឈើ ច្រៀងរួមគ្នាដោយក្រុម អិន.អេស
២. សុំទោសធម្មជាតិ ច្រៀងដោយ ជេមមី
៣. ចម្រៀងរាត្រី ច្រៀងដោយ ភក្តី
៤. ឆាលីខកស្នេហ៍ ច្រៀងដោយ វិន និង ណាម
៥. ៣ឆ្នាំ ១០ ខែ ច្រៀងដោយ សុភ័ក្រ
៦. គ្រប់នាទីគិតដល់អូន ច្រៀងដោយ វិន
៧. អត់ទោសបានទេ ច្រៀងដោយ សុខ សេរីពិសេដ្ឋ
៨. មេឃគ្មានចិត្ត ច្រៀងដោយ ភក្តី
៩. ហួសពេលសារភាព ច្រៀងដោយ ជេមមី
១០. ចៅព្រាហ្មបំពានបេះដូង ច្រៀងដោយ សុភ័ក្រ

 


សូមត្រឹមរស់ក្បែរ ក្រែងមានឱកាសជួលោក ខ្ញុំអាចផ្តល់ម្លប់ អាចផ្តល់អ្វីៗច្រើយ៉ាង សូមទុកខ្ញុំចុះ មានប្រយោជន៍ហើយមិនបំពាន ឲ្យតែខ្ញុំបានរស់សុខសាន្តនៅលើលោកា…

មានលក់លើទីផ្សាហើយ !!!

Posted August 20th, 2007 by Phun Bandith
Categories: អាល់ប៊ុមជីវិតលើភ្នំសំណល់

ឥឡូវនេះអាល់ប៊ុម “ជីវិតលើភ្នំសំណល់” របស់ផលិតកម្ម ញូសង មានលក់លើទីផ្សាហើយ។ សូមទៅកាន់ហាងលក់ស៊ីឌីរបស់អ្នកដែលជិតបំផុតដើម្បីសួររក ស៊ីឌី អូរីជីណល របស់យើងខ្ញុំ។ មិនថ្លៃទេសំរាប់ស៊ីឌី អូរីជីណល របស់យើង វាមានតំលៃត្រឹមតែ ២.៥$ ឬ ១០០០០៛ ប៉ុណ្ណោះ។ ខ្ញុំគិតថាដើម្បីជាការជួយលើកទឹកចិត្ត និងចូលរួមនិពន្ធបទថ្មីជាមួយយើងខ្ញុំ ១០០០០៛ មិនថ្លៃទេមែនទេ?


វីស៊ីឌី អាល់ប៊ុម ជិវិតលើភ្នំសំណល់

អាល់ប៊ុម “ជីវិតលើភ្នំសំណល់”

Posted August 11th, 2007 by Phun Bandith
Categories: អាល់ប៊ុមជីវិតលើភ្នំសំណល់

ជាចុងក្រោយបំផុត ក្រុម អិន.អេស បានថតចប់ និងផលិតចេញនូវអាល់ប៊ុម ចម្រៀងដែល្ធស្នាដៃនិពន្ធ។ លោក អ៊ិច ចន្ថា ដែលជាមេក្រុម អិន.អេស និងជាម្ចាស់ផលិតកម្មនេះបានប្រាប់ឲ្យដឹងថា៖ “វីស៊ីឌីវ៉ុល១ បានធ្វើចប់រួចរាល់ហើយ រងចាំការបោះពុម្ព រៀបចំគំរប និងការវិចខ្ចប់នានា ដើម្បីឈានទៅដល់ការបង្ហាញខ្លួនលើទីផ្សាជាលើកដំបូង” ។ ” ខ្ញុំសង្ឈឹមថា បងប្អូនជាតិខ្មែរទាំងអស់ នឹងចូលរួមគាំទ្រជាវវ៉ុលដំបូងរបស់យើង កុះករ ជាពិសេសការចូលរួមតាមរយៈការជាវស៊ីឌី Original ” នេះជាសំដីរបស់គាត់បន្ថែម។


គំរបស៊ីឌីខាងមុខ

បទចម្រៀងសំរាប់វ៉ុលដំបូងនេះមានដូចជា៖
១. ជីវិតលើភ្នំសំណល់ - ច្រៀងរួមគ្នាដោយ ណាម, ជេមី, សុភ័ក្រ, វីន និងភក្តី
២. ស្នេហ៍បញ្ជោតចិត្ត - ច្រៀងដោយ សុភ័ក្រ
៣. ចម្រៀងថ្មីចាំស្រីវិលវិញ - ច្រៀងដោយ ជេមី
៤. ប្រុសកាកី - ច្រៀងដោយ ភក្តី
៥. សល់តែបងលើខ្នងក្របី - ច្រៀងដោយ វិន
៦. ប្រឡែងស្រមោល - ច្រៀងដោយ ណាម
៧. ផ្កាឆ្ងាយពីដៃ - ច្រៀងដោយ ជេមី
៨. ចិត្តក្បត់ - ច្រៀងដោយ សុភ័ក្រ
៩. មនុស្សគ្មានតម្លៃ - ច្រៀងដោយ ណាម
១០. កាកសំណល់ស្នេហ៍ - ច្រៀងដោយ វិន


គំរបស៊ីឌីខាងក្រោយ


Sponsored by web hosting.